Koh Rong is a tropical paradise in Cambodia, known for its beaches, mangrove forest, waterfall, plankton, and relaxed atmosphere.

កោះរ៉ុងគឺជាឋានសួគ៌ត្រូពិចប្រចាំប្រទេសកម្ពុជា ដែលល្បីល្បាញថាមានឆ្នេរស្អាត ព្រែកកោងកាង ទឹកធ្លាក់ ផ្លេនតុន និងមានបរិយាកាសគួជាទីកម្សាន្ត។

រៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ កាលបរិច្ឆេទ៖ ថ្ងៃទី២៩-៣១ ខែតុលា ឆ្នាំ២០២៥

Written by

·

ទីតាំង៖ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

សួស្តីបងប្អូនទាំងអស់គ្នា! ថ្ងៃនេះខ្ញុំមានដំណឹងពិសេសមួយមកជម្រាបជូន ដែលទាក់ទងនឹងព្រឹត្តិការណ៍ដ៏ធំ និងគួរឲ្យរំភើបមួយ ដែលនឹងធ្វើឡើងនៅកោះរ៉ុង!

បងប្អូនធ្លាប់ស្រមៃចង់លេងកីឡា លំហែកាយ និងទស្សនាឆ្នេរខ្សាច់ស្អាតៗក្នុងពេលតែមួយទេ?

ឥឡូវនេះឱកាសបានមកដល់ហើយ! ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យគឺ (កីឡាដេីម្បី​ទេសចរណ៍​ ទេសចរណ៍​ដេីម្បី​អ្នក​ទាំង​អស់​គ្នា) ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពី ថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

កម្មវិធីនេះមិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ តែជាការផ្សារភ្ជាប់រវាងកីឡា ទេសចរណ៍ និងបរិស្ថានដ៏ស្រស់ស្អាតនៃកោះរ៉ុង! សូមអញ្ជើញមកចូលរួមទាំងអស់គ្នា!

ថ្ងៃទី ១៖ ភាពរំភើបនៅឆ្នេរខ្សាច់ (ថ្ងៃពុធ ទី២៩ ខែតុលា​ ឆ្នាំ​២០២៥)

ព្រឹក: ថ្ងៃដំបូងនឹងចាប់ផ្តើមជាមួយនឹងសកម្មភាពលេងកីឡា បាល់ទះលើឆ្នេរខ្សាច់ ដែលដឹកនាំដោយក្រុមបច្ចេកទេសមន្ទីរអប់រំ។

ល្ងាច៖ កម្មវិធីបើកជាផ្លូវការ!

យើងនឹងមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងគណៈអធិបតីជាច្រើនទៀត។

ជាពិសេស យើងនឹងស្តាប់មតិស្វាគមន៍ និងរបាយការណ៍ពី លោក រាជ សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកោះរ៉ុង និងការបើកកម្មវិធីជាផ្លូវការពីសំណាក់ឯកឧត្តមអភិបាលខេត្ត។

បន្ត៖ រត់ប្រណាំងឧបសគ្គ! បងប្អូនជាង ១០០០ នាក់ នឹងចូលរួមក្នុងការរត់ប្រណាំងចម្ងាយ ២គីឡូម៉ែត្រ ឆ្លងកាត់ឧបសគ្គតាមបណ្តោយឆ្នេរ ពី Hill Beach Resort ទៅដល់ Nest Beach។

រាត្រី៖ កុំភ្លេចណា! នឹងមាន ការប្រគុំតន្ត្រី និងរាំកម្សាន្ត ដ៏អស្ចារ្យនៅឆ្នេរកោះរ៉ុង រហូតដល់ម៉ោង ២៣:០០។

ថ្ងៃទី ២៖ ជិះកង់​ បាល់ទះ​ និងប្រដាល់គូ​អន្តរជាតិ​ (ថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា​ ឆ្នាំ២០២៥)

ព្រឹក: ថ្ងៃទីពីរយើងនឹងប្តូរបរិយាកាសទៅកាន់ សហគមន៍អេកូទេសចរណ៍ព្រែកកោងកាង ដើម្បីចូលរួមសកម្មភាព ជិះកង់កម្សាន្តចម្ងាយ ៦គីឡូម៉ែត្រ ឆ្លងកាត់ទេសភាពព្រៃកោងកាងដ៏ស្រស់ត្រកាល ឆ្ពោះទៅកាន់ផែថ្ម-ឡងប៊ិច។

ទន្ទឹមគ្នានេះ ក៏នៅតែមានការប្រកួត បាល់ទះលើឆ្នេរខ្សាច់ បន្តពេញមួយថ្ងៃ។

រាត្រី៖ កក្រើកឆាក! យើងនឹងមានការប្រកួតកីឡា ប្រដាល់គុនខ្មែរ​ គូ​អន្តរជាតិ​ ដ៏ស្វិតស្វាញ ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់។ ព្រមជាមួយគ្នានេះ ក៏មាន ការតាំងពិព័រណ៍ផលិតផល ផងដែរ។

ថ្ងៃទី ៣៖ វគ្គផ្តាច់ព្រ័ត្រ និងការប្រណាំងទូក (ថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ​២០២៥)

ព្រឹក: វគ្គផ្តាច់ព្រ័ត្រនៃកីឡា បាល់ទះលើឆ្នេរខ្សាច់ ដើម្បីស្វែងរកជ័យលាភី។

ថ្ងៃត្រង់: យើងនឹងត្រលប់ទៅតំបន់ព្រែកកោងកាងវិញ សម្រាប់ការប្រកួត ប្រណាំងទូកកាយ៉ាក ដែលតម្រូវឲ្យមានកម្លាំងកាយមាំមួន និងស្មារតីជាក្រុម។

រាត្រី៖ បិទបញ្ចប់! ព្រឹត្តិការណ៍នឹងបិទបញ្ចប់ដោយការប្រកួត ប្រដាល់គុនខ្មែរ គូ​អន្តរជាតិ​ ដ៏អស្ចារ្យមួយឈុតទៀតនៅឆ្នេរកោះរ៉ុង!

រដ្ឋបាលក្រុងកោះរ៉ុង ស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ 

Tel: 081 393 138 / 070 619 267 (Telegram) 

កម្មវិធីកីឡាទេសចរណ៍នេះ មិនត្រឹមតែជាការលើកស្ទួយវិស័យកីឡានៅកម្ពុជាប៉ុណ្ណោះទេ តែជាការបង្ហាញពីសក្តានុពលនៃទេសចរណ៍ធម្មជាតិនៅកោះរ៉ុង។

ដូច្នេះ សូមកុំភ្លេចណា! ណាត់គ្នាមកចូលរួមលេងកីឡា មើលប្រដាល់ ទស្សនាកោះរ៉ុង និងរាំលេងកម្សាន្តជាមួយយើងទាំងអស់គ្នា ពី ថ្ងៃទី២៩ ដល់ ៣១ ខែតុលា ឆ្នាំ២០២៥!

សូមអរគុណ! ជួបគ្នានៅកោះរ៉ុង!

ប្រភព​៖

រដ្ឋបាលក្រុងកោះរ៉ុង

Google Photos

Leave a comment