Tag: Sangkran
-

សាទរសង្ក្រាន្តកោះរ៉ុង #sangkran #kohrong #island #beach #tourism
ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកយាយ លោកតា ពុកម៉ែ អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកសម្រាក កម្សាន្ត លម្ហែ និងចូលរួមលេងកម្សាន្តយ៉ាងសប្បាយរីករាយ តាមទីតាំងសង្ក្រាន្តនានានៅក្នុងក្រុងកោះរ៉ុង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងគ្រិស្តសករាជ ២០២៦។ វត្តមាន និងការចូលរួមយ៉ាងកក់ក្តៅរបស់បងប្អូនទាំងអស់ គឺជាកម្លាំងចិត្តដ៏មានតម្លៃ និងជាកត្តាសំខាន់ក្នុងការរួមចំណែកបង្កើតបរិយាកាសសប្បាយរីករាយ ក៏ដូចជាជួយលើកស្ទួយវិស័យទេសចរណ៍ និងអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានរបស់ក្រុងកោះរ៉ុងឲ្យកាន់តែរីកចម្រើន។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទ សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ សូមឲ្យទទួលបាននូវសុខសុភមង្គលគ្រប់ក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាច្បាស់លាស់ និងធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាពគ្រប់ទីកន្លែង។ សូមបួងសួងឲ្យបងប្អូនទាំងអស់ សមប្រកបដោយពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ❤️🙏🙏🙏❤️ #khmertraditionalgames #kohrong #island #beach #tourism
Written by
·
-

ខេត្តព្រះសីហនុ រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍សាទរសង្រ្កាន្តកោះរ៉ុង ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស. ២០២៦។ Sangkran 11-04-2026
#sangkran #happykhmernewyear #kohrong #island #tourism 🎥 Koh Rong Island – កោះរ៉ុង
Written by
·


