Koh Rong is a tropical paradise in Cambodia, known for its beaches, mangrove forest, waterfall, plankton, and relaxed atmosphere.

កោះរ៉ុងគឺជាឋានសួគ៌ត្រូពិចប្រចាំប្រទេសកម្ពុជា ដែលល្បីល្បាញថាមានឆ្នេរស្អាត ព្រែកកោងកាង ទឹកធ្លាក់ ផ្លេនតុន និងមានបរិយាកាសគួជាទីកម្សាន្ត។

សាទរសង្ក្រាន្តកោះរ៉ុង #sangkran #kohrong #island #beach #tourism

Written by

·

ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកយាយ លោកតា ពុកម៉ែ អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកសម្រាក កម្សាន្ត លម្ហែ និងចូលរួមលេងកម្សាន្តយ៉ាងសប្បាយរីករាយ តាមទីតាំងសង្ក្រាន្តនានានៅក្នុងក្រុងកោះរ៉ុង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងគ្រិស្តសករាជ ២០២៦។

វត្តមាន និងការចូលរួមយ៉ាងកក់ក្តៅរបស់បងប្អូនទាំងអស់ គឺជាកម្លាំងចិត្តដ៏មានតម្លៃ និងជាកត្តាសំខាន់ក្នុងការរួមចំណែកបង្កើតបរិយាកាសសប្បាយរីករាយ ក៏ដូចជាជួយលើកស្ទួយវិស័យទេសចរណ៍ និងអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានរបស់ក្រុងកោះរ៉ុងឲ្យកាន់តែរីកចម្រើន។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទ សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ សូមឲ្យទទួលបាននូវសុខសុភមង្គលគ្រប់ក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាច្បាស់លាស់ និងធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាពគ្រប់ទីកន្លែង។

សូមបួងសួងឲ្យបងប្អូនទាំងអស់ សមប្រកបដោយពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ❤️🙏🙏🙏❤️ #khmertraditionalgames #kohrong #island #beach #tourism

Leave a comment