Tag: World Turtle Day
-

23-05-2026 World Turtle Day #worldturtleday #kohrong
ដើម្បីអបអរសាទរទិវា«អណ្តើកពិភពលោក»នៅថ្ងៃទី23 ខែឧសភា ខាងមុខនេះ យើងខ្ញុំសូមអំពាវនាវដល់អ្នកមុជទឹកដែលមានវិញ្ញបនបត្រដើម្បីចូលរួមជួយសម្អាតផ្កាថ្មប៉ប្រះទឹកនៃប្រទេសកម្ពុជា ព្រឹត្តិការណ៍នេះគឺឥតគិតថ្លៃទាំងស្រុងសំរាប់អ្នកចូលរួម។ កម្មវិធីនេះនឹងមានការមុជទឹកចំនួន 2 ដង រួមគ្នាជាមួយគ្រូមុជទឹករបស់យើង និងប្រមូលសំរាមចេញពីតំបន់ផ្កាថ្មប៉ប្រៈទឹក។ ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅម៉ៅង 8:00ព្រឹក ជាមួយនឹងការណែនាំនៅក្នុងការិយាល័យរបស់យើងនៅលើឆ្នេរឡុងសិត កោះរុង៉។ កម្មវិធីមុជទឹកនេះនឹងបព្ចាប់នៅម៉ៅង 3 រសៀល នៅពេលដែលយើងត្រលប់មកឡុងសិតវិញ យើងនឹងចាត់តម្រៀប បែងចែកសំរាមទាំងនោះទៅតាមថ្នាក់ផ្សេងៗគ្នា។
Written by
·
-

តស់មុជទឹកទៅក្រោមបាតសមុទ្រទាំងអស់គ្នាដើម្បីអបអរទិវាអណ្តើកពិភពលោក #kohrong #worldturtleday
🔴ធ្លាប់តែស្ទូចត្រីនៅកោះរ៉ុង និងជិះទូកមើលទេសភាពជីវិតភីងៗមែនទេ តស់មុជទឹកទៅក្រោមបាតសមុទ្រទាំងអស់គ្នាដើម្បីអបអរទិវាអណ្តើកពិភពលោក និងចូលរួមបេសកម្មអេកូឡូស៊ីដ៏អសា្ចរ្យនៅកម្ពុជា ក្នុងការប្រមូលយកសម្រាមក្នុងទឹក មងខ្មោច ។ លោកអ្នកអាច ហែលទឹកមើលផ្កាថ្ម និងជួយប្រមូលសម្រាមប្លាស្ទិកផ្សេងៗដែលត្រូវបានបោះចោលក្នុងសមុទ្រ។ 🕛📍ចូលរួមដោយសេរីឥឡូវនេះដើម្បីស្តារអេកូឡូស៊ីសមុទ្រ និងទទួលបានបទពិសោធន៍ល្អដែលជួយគាំពារជីវចម្រុះសមុទ្រយើង។ ទំនាក់ទំនងពត៌មានលម្អិត៖ 017 957 579 | 088 291 99 27 🐢ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តព្រះសីហនុ Khmer Dive Group និងអង្គការគាំពារធនធានសមុទ្រ #បេសកម្មប្រព័ន្ធអេកូឡូស៊ីក្រោមទឹក #មុជទឹកប្រមូលសម្រាមក្រោមបាតសមុទ្រ #អបអរទិវាអណ្តើកពិភពលោក #submeredecosystemrecoverymission #WorldTurtleDay #ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ #រដ្ឋបាលខេត្តព្រះសីហនុ #អង្គការការពារធនធានសមុទ្រ #khmerdivegroup #climatechange #extractdebris #cambodiasea #kohrong #បេសកម្មស្តារប្រព័ន្ធអេកូឡូស៊ីក្រោមទឹក #ghostnet
Written by
·

