ដើម្បីអបអរសាទរទិវា«អណ្តើកពិភពលោក»នៅថ្ងៃទី23 ខែឧសភា ខាងមុខនេះ យើងខ្ញុំសូមអំពាវនាវដល់អ្នកមុជទឹកដែលមានវិញ្ញបនបត្រដើម្បីចូលរួមជួយសម្អាតផ្កាថ្មប៉ប្រះទឹកនៃប្រទេសកម្ពុជា
ព្រឹត្តិការណ៍នេះគឺឥតគិតថ្លៃទាំងស្រុងសំរាប់អ្នកចូលរួម។
កម្មវិធីនេះនឹងមានការមុជទឹកចំនួន 2 ដង រួមគ្នាជាមួយគ្រូមុជទឹករបស់យើង និងប្រមូលសំរាមចេញពីតំបន់ផ្កាថ្មប៉ប្រៈទឹក។ ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅម៉ៅង 8:00ព្រឹក ជាមួយនឹងការណែនាំនៅក្នុងការិយាល័យរបស់យើងនៅលើឆ្នេរឡុងសិត កោះរុង៉។ កម្មវិធីមុជទឹកនេះនឹងបព្ចាប់នៅម៉ៅង 3 រសៀល នៅពេលដែលយើងត្រលប់មកឡុងសិតវិញ យើងនឹងចាត់តម្រៀប បែងចែកសំរាមទាំងនោះទៅតាមថ្នាក់ផ្សេងៗគ្នា។















Leave a comment